ស្មៅប្រមាត់មនុស្សជាឱសថបូរាណអាចយកមកប្រើព្យាបាលជំងឺកូវិដ និង រលាកក្អក ផ្តាសាយបាន ព្រោះមានគុណសម្បត្តិដូចថ្នាំផ្សះកម្រិតទាបៗ
….

ការណែនាំសម្រាប់ការប្រើថ្នាំ “ ស្មៅប្រមាត់មនុស្ស “

ស្វែងយល់ពីគុណសម្បត្តិនិងវិធីការប្រើប្រាស់ឱសថបូរាណ #ប្រមាត់មនុស្ស

• ប្រសិនបើគ្មានរោគសញ្ញាគ្រុនក្តៅ រលាកហៀរសំបោរមិនគប្បីប្រើថ្នាំ “ ស្មៅប្រមាត់មនុស្ស “

• ថ្នាំ “ ស្មៅប្រមាត់មនុស្ស “ អាចលេបបន្តមិនលើសពី ១៤ ថ្ងៃ បើលេបគ្រប់ ៣មក ថ្ងៃជាប់គ្នាហើយនៅតែមិនធូរស្បើយ ពីរោគសញ្ញា
អ្នកគួរតែឈប់ប្រើហើយទៅជួបគ្រូពេទ្យ

• ស្ត្រីមានផ្ទៃពោះនិងបំបៅដោះ មនុស្សដែលមានប្រតិកម្មទៅនិងថ្នាំ “ ស្មៅប្រមាត់មនុស្ស “ និងអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃជាក់លាក់មិនគួរប្រើ ថ្នាំ “ ស្មៅប្រមាត់មនុស្ស “ ផ្តេសផ្តាស

• គួរប្រុងប្រយ័ត្នក្នុងការប្រើថ្នាំរួមបញ្ចូលនិងថ្នាំដែលមានសារធាតុប្រឆាំងនិងកំណកឈាម***

• គួរប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំព្យាបាលប្រព័ន្ធរំលាយអាហារតាមរយៈអង់ស៊ីម cytochrome P450 (CYP 450) ពីព្រោះ ថ្នាំ “ ស្មៅប្រមាត់មនុស្ស “ មានឥទ្ធិពលរារាំងជាតិថ្នាំ

• គួរប្រុងប្រយ័ត្នក្នុងការប្រើថ្នាំ “ ស្មៅប្រមាត់មនុស្ស “ រយៈពេលយូរ អាចបណ្តាលឱ្យស្ពឹករាងកាយឬខ្សោយបាន

• កុំប្រើដើម្បីបំបាត់ការឈឺបំពង់កក្នុងករណីដូចខាងក្រោម ឈឺបំពង់កដោយសារតែការឆ្លងរោគ ក្រុម Streptococcus A, ពីជំងឺសរសៃប្រសាទ, ជំងឺបេះដូង, ពីការឆ្លងបាក់តេរីនិងដោយមានរោគសញ្ញាធ្ងន់ធ្ងរ *****

#តឿនមុនឲ្យហើយណាចាស ថ្នាំគ្រប់ប្រភេទដួចកាំបិទមុខពីរ មិនគប្បីប្រើថ្នាំតាមចិត្តចង់ ឬតាមការណែនាំពីអ្នកដទៃដាច់ខាតនេះជាមូលហេតុចម្បងដែលខ្ញុំមិនចង់ណែនាំឈ្មោះថ្នាំដល់អ្នកដទៃផ្តេសផ្តាស

ព្រោះនោះជាការធ្វើគុណ តែទទួលទោសដោយអចេតនាបាន

*****

ថ្នាំ “ #ស្មៅប្រមាត់មនុស្ស “
១ គ្រាប់មាន ៤០០ មីលីក្រាម
ណែនាំអោយលេប ២-៤ គ្រាប់ ៤ ដងក្នុងមួយថ្ងៃក្រោយបាយនិងមុនពេលចូលគេង***

******

#តែសម្រាប់អ្នកឆ្លងកូវិដពេទ្យនឹងឲ្យលេបម្តង 5 គ្រាប់មុនបាយបីពេលនិងថ្នាំខ្ជាយគ្រាប់ ម្តង 2 គ្រាប់បីពេលមុនបាយដូចគ្នា

ប្រើត្រឹម 5 ថ្ងៃប៉ុណ្ណោះ ប្រសិនជាស្ថានភាពរោគមិនប្រសើរឡើង អ្នកជំងឺចាំបាច់ត្រូវ
ជំរាបពេទ្យដើម្បីរកដំណោះស្រាយជាបន្ទាន់

ការស្ពុងដោយរុក្ខជាតិធម្មជាតិដូចជាស្លឹកក្រី ស្លឹកក្រូចសើច ផឹកទឹកខ្ញីឧណ្ហៗ និងទឹកក្រូឆ្មារ ក៏ជាការបង្កើនប្រព័ន្ធស៊ាំឲ្យរឹងមាំនិងតស៊ូនិងវីរុសបានល្អផងដែរ

ការព្យាបាលជំងឺកូវិដមិនត្រឹមតែពឹងលើឱសថពេទ្យ តែប៉ុណ្ណោះ អ្នកជំងឺត្រូវមានស្មារតី
និងមានការយល់ដឹងក្នុងការមើលថែរក្សាសុខភាពនិងកម្លាំងចិត្តខ្លួនផងដែរ កុំស្លន់ស្លោរជ្រុល នាំឲ្យធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម ដូចដែលខ្ញុំបាននិយាយថា ជំងឺកូវិដ មិនបានគួរឲ្យខ្លាចដូចភាពមិនដឹង និងចិត្តមនុស្សឡើយ ☺️

…..

#ฟ้าทะลายโจร #ប្រមាត់មនុស្ស #កូវិដ១៩
#ខ្ជាយ #covid-19 #Vaccines

ចិត្ត្រា ស្នេហាអ្នកអាន

Nguồn: https://truthabouttoyota.com/

Xem thêm bài viết khác: https://truthabouttoyota.com/category/moi-truong