សុំ​ឱ្យ​ពន្លឺ​(បញ្ញា) ចែង​ចាំង​ក្នុង​ចិត្ត​របស់បងប្អូន
សទ្ធា​ជ្រះថ្លា​លើ​អ្វី​មួយ​ជារឿង​ប្រពៃ តែ​គួរ​#ប្រកបដោយ​បញ្ញា ដល់ពេលហើយ​ដែល​យើង​ត្រូវ​ជួយ​គ្នា​គិតនិង​កែប្រែ​ កុំបី​ធ្វើ​ព្រោះ​ជឿ​តាមៗគ្នា តែ​ត្រូវ​សមស្រប​និងសង្គមបច្ចុប្បន្នផង 😇

#សុំ​ខមាទោស​ព្រះ​ម៉ែ​គង្គា​ដ៏​ត្រឹមត្រូវ​គឺការមិនបំផ្លាញប្រភពទឹក​គ្រប់​ប្រភេទ​មិនថាតូចឬធំ ☺️😇🙏

កន្លងខ្ញុំនិយាយរឿងសុខភាពមកច្រើនហើយ សង្ឃឹមថាបងប្អូនជនរួមជាតិអាន​ ស្តាប់ នឹងយល់គ្រប់សេចក្តី​ ហើយអាចជ្រើសយកទៅអនុវត្តបានដោយងាយ រស់យ៉ាងមានគុណភាពក្រោយពីយើងបានស្គាល់គ្នាលើគេហទំព័រនេះណាចាស

រាងកាយមនុស្សយើងក៏ដូចឡាន មានគ្រឿងគ្រៅជាច្រើនដែលចាំបាច់ត្រូវពិនិត្យនិងតាមដានជាប្រចាំយ៉ាងហោចណាស់មួយឆ្នាំម្តង បើសិនជាបងប្អូនមានចំណេះដឹងទាក់ទងរឿងឡានរិតតែប្រសើរ នឹងងាយមើលថែជួសជុលដោយខ្លួនឯងដោយមិនបាច់ពឹងជាង ម្លោះហើយចំណេះដឹងដែលខ្ញុំចែកចាយកន្លងមកនោះក៏អាចយកទៅប្រើក្នុងការមើលថែសុខភាពខ្លួនបានដូចគ្នា

គ្រឿងឡានអាចតែមានបន្លាស់ទុកផ្លាស់ប្តូរ តែគ្រឿងគ្រៅមនុស្សមិនមានដូចឡានឡើយ ម្លោះហើយមើលថែពីពេលនេះ គេនឹងមិនគិតផ្កាប្រាក់មហាថ្លៃនាពេលអនាគត

ការហាត់ប្រាណ ពិនិត្យសុខភាពជាប្រចាំឆ្នាំ ជ្រើសបរិភោគចាត់ទុកថាជាការតាមដានមិនថាតួឡានផ្ទាល់និងសាំង( អរម៉ូន ) ព្រោះការហាត់ប្រាណជួយឲ្យអរម៉ូននៃផ្នែកផ្សេងៗក្នុងរាងកាយដំណើរការល្អ អរម៉ូនរឹងមាំសុខភាពក៏រឹងមាំចាស

ចុងក្រោយ ទោះអ្នកមានឡានល្អ ឡានថ្លៃ យ៉ាងណាក៏ដោយ បើសិនជាមិនមាន​ប្រាំងជីវិតអ្នកក៏គ្មាន​សុវត្ថិភាពដែរ Break (ហ្រ្វាំង)​គឺសតិ សតិកើតចេញមកពីបញ្ញា ​បញ្ញាកើតចេញពីការសិក្សារកចំណេះដឹងថ្មីៗ បន្ថែមជានិច្ច

#មានសតិ_នឹងមិនងាយស្តីបន្ទោសអ្នកដទៃ

មានសតិនឹងមិនចំណាយពេលដ៏មានតម្លៃទៅលើការប្រកែកយកឈ្នះមនុស្សពាល

#មានសតិនឹងរស់យ៉ាងមានន័យ ធ្វើអ្វីដែលកើតប្រយោជន៍ដល់ខ្លួននិងសង្គមជុំវិញខ្លួន

ម្លោះហើយ​មានឡានល្អកុំភ្លេចមើលធុងសាំងនិងប្រាំងឲ្យមានគុណភាពល្អជានិច្ចហោង 🐝🍀

ចិត្ត្រា ស្នេហាតែអ្នកអាន​

….

Contact me via : (ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ)​

Email :[email protected]
Line ID :kimchhon9
Telegram :+66 63-9292-624
FB Page​: Chhon Kimkanikar

Kasikorn Bank : Kimkanikar Chhon
Account :024-3-69756-5

Nguồn: https://truthabouttoyota.com/

Xem thêm bài viết khác: https://truthabouttoyota.com/category/giao-duc